KHMER-NEWS.Org
Update: ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២
ថ្ងៃនេះ(115)
ម្សិលម៉ិញ(103)
ទូទៅ(8481)
សង្គម(5486)
អន្តរជាតិ(1733)
សេដ្ឋកិច្ច(1030)
កីឡា(2440)
បច្ចេកវិទ្យា(842)
កម្សាន្ត(1839)
ចរាចរណ៍(993)
ពី​នេះ​ពី​នោះ(789)
គួរ​យល់​ដឹង(367)
កោះសន្តិភាព(7935)
ដើមអម្ពិល(6956)
សប្បាយ(3105)
ភ្នំពេញប៉ុស្តិ៍(4912)
វិទ្យុអាស៊ីសេរី(745)
ប្រភពផ្សេងៗ(636)
ខ្លាចាស់​ នួន សូរិយា ឈ្នះ​ពិន្ទុអ្នក​ឆ្លង​ដែន​​​មក​ពី​​​ប្រទេសប្រេស៊ីល​ ខណៈ ផល សោភ័ណ្ឌ​​​ បង្ក្រាប​អ្នក​ឆ្លង​ដែន​មកពីអៀរឡង់​ឱ្យលើក​ទង់ជ័យសទឹកទី3 ៣២ នាទីមុន
    

រាជធានីភ្នំពេញ ៖ ខ្លាចាស់​​​ នួន សូរិយា ​​មកពីក្លឹប​​​​ក្រសួង​មហាផ្ទៃ​ ​បានបំបាក់​​​​ធ្មុង​​អ្នក​​​ប្រដាល់​​​​ឆ្លង​ដែន​​​​ Gustavo មក​ពី​ប្រេស៊ីល ​​​​ឱ្យ​ចាញ់​​​​ដោយ​ពិន្ទុ​ ក្នុងការ​​ជួប​ប្រកួត​គ្នា ​​នៅ​លើ​​​សង្វៀន​​​​ស្ថានីយទូរទស្សន៍​​ប៉ុស្តិ៍លេខ​៣ ​កាលពី​​​រសៀល​​​​ថ្ងៃ​សៅរ៍ ទី​១៩ ​​ឧសភា ​ខណៈ ផល​​ សោភ័ណ្ឌ ​មកពីក្លឹប​​​​ដំរី​​មានឫទ្ធិ ផ្ទួល​​កីឡាករ​​​ Stephen Meleady មក​ពី​អៀរឡង់ ឱ្យ​ចុះចាញ់​​​លើក​ទង់​ជ័យស​នៅ​ត្រឹម​ទឹក​ទី
បញ្ជូន​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​​​​មាន​ស្លាប់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ៣៤ នាទីមុន
    

រាជធានីភ្នំពេញ ៖ ​​ព្រឹក​ថ្ងៃ​ទី​១៩ ឧសភា នៅ​ស្នង​​ការ​​ដ្ឋាន​​នគរបាល​​ចរា​ចរ​ផ្លូវ​គោក​បាន​បញ្ជូន​សំណុំ​រឿង​​គ្រោះថ្នាក​ចរា​ចរ​ណ៍​២​ករណី​ដែល​បណ្តាល​ឱ្យ​ជន​​រង​គ្រោះ​ស្លាប់​បាត់​​បង់​ជីវិត​​ទៅ​សាលា​​ដំបូង​រាជធានីភ្នំពេញ។
មណ្ឌ​​លរា​ជ​ធានី​ភ្នំ​ពេញ​​​​រក​បាន​ក្រុម​បាល់​​ទះ​​​​4ក្រុម ឆ្លង​ផុត​វគ្គ​​ជម្រុះ​ដណ្តើមពានរង្វាន់លីអូឆ្នាំ2012 ៣៥ នាទីមុន
    

រាជ​ធានី​​ភ្នំពេញ ៖ ការ​​​ប្រកួត​​​បាល់​​ទះ​​​ពាន​​​រង្វាន់​​លី​​អូ​​ ឆ្នាំ​​​២០១២​ ​ប្រចាំ​​​មណ្ឌល​​​​រាជ​​ធានី​​ភ្នំពេញ​​​ ដែល​​បាន​​​​​ធ្វើ​ឡើ​ងចាប់​​​តាំង​ពី​​​ថ្ងៃទី​​១៤​ ​ឧសភា ​​មក​​នោះ​ បាន​បញ្ចប់​​​​​​ហើយ​ កាល​ពី​​ល្ងាច​​​ថ្ងៃ​​​​សៅរ៍​​ទី​១៩​ ​ឧសភា ​​នៅ​ទី​លាន​​ស្តាត​​ចាស់​​​ ហើយ​​​រក​ឃើញ​​​ក្រុម​ចំនួន​​​៤​​ ដែល​​​​បាន​ឆ្លង​​ផុត​វគ្គ​​​ប្រកួត​ជម្រុះ​​​​វិល​ជុំ​​​តាម​ពូល​​​នីមួយ​ៗ​​ និង​ត្រូវ​​​ត្រៀម​​​ចូ​ល​រួម​​​​ធ្វើ​ការ​ប្រកួត​​​ជា​មួយ​ក្រុម​​​​ដែល​​​ឈ្នះ​តាម​មណ្ឌល​​​ចំនួន​​​
​ជិះ​ម៉ូតូ​បុក​គ្នា​សន្លប់​​ស្តូក​ម្ខាង​ទៀត​​រង​របួស​ស្រាល​ បើក​រត់​ ៣៧ នាទីមុន
    

​​​​រាជធានីភ្នំពេញ ៖ ​ជន​រង​គ្រោះ​ម្នាក់​សន្លប់​​ស្តូក​ស្តឹង​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​លើក​ដាក់​លើ​គ្រែ​នៅ​ចិញ្ចើម​​ផ្លូវ​បន្ទាប់​​​ពី​ជិះ​ម៉ូតូ​បុក​គ្នា​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ ​ហើយ​​ភាគីម៉ូតូ​​មួយ​គ្រឿង​ទៀត​នោះ​​ស្ទុះ​ងើប​​លើក​​ម៉ូតូ​​ជិះ​​គេច​ទៅ​បាត់ ។ គ្រោះ​ថ្នាក់​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​​១៩ ឧសភា ​នៅ​ផ្លូវលេខ​៦៣​កែង​ផ្លូវ​​លេខ៣៦០ ជាប់​របង​វិទ្យា​ល័យ​​ជា ស៊ីម បឹង​​កេង​កង ​ក្នុង​សង្កាត់បឹងត្របែក ​ខណ្ឌ​ចំការ​មន ។
Helsinki និង Inter Turku​ ​ប្រជែង​យក​លេខ​​1​ ឯ​ MyPa​,​TPS​ រឹង​មាំ ៤២ នាទីមុន
    

ការ​​ប្រកួត​​បាល់​​ទាត់​​ហ្វាំង​​ឡង់​​វេ​​កូ​​ស្លី​​ហ្គា​​ជុំ​​ទី​ 8 សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 6 ប្រកួត ។ ក្រុម Helsinki និង​ Inter Turku ប្រជែង​គ្នា​យក​លេខ 1ក្នុង​តារាង​ ចំណែក​ឯ​ MyPa, TPS រឹង​មាំ​ក្នុង​ផ្ទះ ។
​រថយន្ត​ហ៊ីយ៉ាន់​ដាយ​​បើក​លឿន​ពេក​​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​វ៉េវ​សង​១​ម៉ឺន​​រៀល​ ៤៣ នាទីមុន
    

រាជធានីភ្នំពេញ ៖ ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ ពណ៌ស ​បើក​លឿន​​ពេក​ជាន់​ហ្វ្រាំង​​មិន​ទាន់​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​​វ៉េវ ពណ៌​ស្លែ ​បណ្តាល​ឱ្យ​​ម៉ូតូដួល​​បែកកញ្ចក់​​ និង​​ហើប​គូទ​ម៉ូតូ តែ​មិន​មាន​រង​របួស​ទេ ប៉ុន្តែ​​ខាង​ម៉ូតូ​ទាម​ទារ​ឱ្យ​​សង​ថ្លៃ​​ខូចខាត​ ហើយ​​ខាង​រថយន្តយល់​ព្រម​សង​១​ម៉ឺនរៀល ។
ការ​វិភាគ​បាល់​ទាត់​អៀរ​ឡង់​ប្រឺ​មី​ញេ​លីក​ជុំ​ទី​13 ៤៦ នាទីមុន
    

ការ​​ប្រកួត​​បាល់​​ទាត់​​អៀរ​​ឡង់​​ប្រឺ​មី​ញេ​​លីកជុំ​​​ទី​ 13 សម្រាប់​​រាត្រី​​ថ្ងៃ​​ចន្ទ​​នេះ​​មាន 6 ប្រកួត។ ក្រុម Derry, St Patrick សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ក្នុង​ផ្ទះ ខណៈ​ Drogheda ជួប​ Cork City ជា​ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង ។
រ៉ឺម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​​បើក​លឿន​ពេក​ទៅ​បុក​ទ្វារ​រថយន្ត NISSAN OMARCH របួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ ៤៨ នាទីមុន
    

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​របួស​ធ្ងន់ និង​ម្នាក់​របួ​​ស​ស្រាល ខណៈ​បើក​រ៉ឺម៉ក​ម៉ូតូដឹក​អីវ៉ាន់​ប្រញាប់​ពេក​ជ្រុល​ទៅ​បុក​ទ្វារ​រថយន្តម៉ាក NISSAN OMARCH ​ពណ៌​ទឹក​សមុទ្រ បើ​ក​បរ​​ដោយ​នារី​​ម្នាក់​ត្រង់​ចំណុច​ផ្លូវ​​លេខ​២៧១ កែងផ្លូវ​លេខ​៣៣៦ ក្នុង​ក្រុម​១ ភូមិ​១ សង្កាត់​​បឹង​សាឡាង ​ខណ្ឌទួល​គោក កាលពីវេលាម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃទី​​១៩ ឧសភា ។
ព្យា​ករណ៍​បាល់​ទាត់​ស៊ុយ​អែត និង​អ៊ី​ស្លង់​Elfsborg​,Assyriska ​និង ​Angelholm ​ជា​ក្រុម​មាន​ប្រវតិ្ត​ល្អ​ជាង​គូ​ប្រកួត​របស់​ខ្លួន ៥៤ នាទីមុន
    
ការ​ប្រកួត​​បាល់​​ទាត់​​ចម្រុះ​​ស៊ុយ​​អែត​ និង​​អ៊ី​ស្លង់​​សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 8 ប្រកួត​។ ក្រុម​ Elfsborg, Assyriska,​Angelholm និង Fram មាន​ប្រវត្តិ​ល្អ​ជា​ង​គូ​ប្រកួត ។
រថយន្តឡិចស៊ីស​​ RX300 បុក​ម៉ូតូ​ឆាលី​​រង​របួស​រថយន្ត​បើក​រត់​គេចបាត់​ ១ ម៉ោងមុន
    

រាជធានីភ្នំពេញ ៖​បុរសម្នាក់​​ថ្លោះ​ជើង​ដើរ​អត់​រួច ខណៈ​កំពុងជិះ​ម៉ូតូ​ឆាលី​​ពណ៌ស ឆ្លងកាត់​ផ្លូវ​ត្រូវ​រថយន្តឡិចស៊ីស RX300 ​ពណ៌​ស ​បោះ​ពួយ​លឿន​​ស្លេវ​​បុក​ចំ​កង់​មុខ​​បណ្តាល​ឱ្យ​​ដួល​រង​របួស ហើយ​រថយន្ត​បើក​រត់​បាត់​ ។ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​​២០​នាទី​យប់​ថ្ងៃទី​១៨ ឧសភា តាម​មហា​វិថី​ព្រះ​​នរោត្តម​កែង​ផ្លូវលេខ​​២៤០ ​ក្នុងសង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។
រញញជួយ​ដី​ខ្លាំង​នៅ​អ៊ីតាលី សម្លាប់​មនុស្ស​៤នាក់ ១ ម៉ោងមុន
    

 

ក្រុង​បុន​ដ​ណូៈ រញ្ជួយ​ដី​ខ្លាំងមួយ​ បាន​អង្រួន​តំបន់​ដ៏ធំ​ល្វឹង​ល្វើយ​ នៃ​ប្រ​ទេស​អ៊ី​តាលី​ភាគ​ខាង​ជើង កាល​ពី​ព្រលឹម​ថ្ងៃ​អាទិត្យ ដោយ​សម្លាប់​មនុស្សយ៉ាង​តិច​៤នាក់ បង្ក​របួស​រាប់​សិប​នាក់ និង​បំផ្លាញយ៉ាង​ធ្ងន់ធ្ងរ​​អគារ​ប្រ​វត្តិ​សាស្ត្រ​ជាច្រើន​ ដូច​ជា​ព្រះ​វិ​ហារ​ ប៉ម​ជួង​ និង​ប្រាសទ​យុគ​សម័យ​កណ្តាល។


ធនាគារ CIMBT រំពឹងលើ​វិនិយោគិន​មក​ពី​ម៉ាឡេស៊ី ១ ម៉ោងមុន
    

ក្រុង​បាងកកៈ ធនាគារ CIMB Thai Bank (CIMBT) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី រំពឹង​ថា​​ អតិថិជន​ម៉ាឡេស៊ី នឹង​នាំ​មក​នូវ​​​ប្រិតបត្តិការ​​​ធនាគារ​កាន់​តែ​ច្រើន​ ខណៈ​​វិនិយោគិន​បរទេស បង្កើន​​វត្ត​មាន​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មុន​​វត្ត​មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​ (AEC) ត្រូវ​បាន​បង្កើត​ឡើង​​នៅ​ឆ្នាំ​២០១៥។


សង្រ្គោះ ស្វា ២ក្បាល , ប្រវឹក ២៥ក្បាល និងសារិកាកែវ ២ក្បាល រីឯម្ចាស់រត់គេចខ្លួន ១ ម៉ោងមុន
    

ពោធិ៍សាត់ ៖លោកអនុសេនីយ៍ឯក ឯក សឿន ប្រធានក្រុមប្រតិបត្តិការបង្ក្រាបបទល្មើស សេដ្ឋកិច្ច របស់ក្រសួងមហាផ្ទៃប្រចាំការនៅ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ កម្លាំងរបស់លោក ជួយសង្រ្គោះ សត្វស្វា ២ក្បាល , សត្វប្រវឹក ២៥ក្បាល និងសត្វសារិកាកែវ ២ក្បាល ខណៈដែលពួកឈ្មួញទុច្ចរិតបានលួចដឹក ជញ្ជូនដាក់ក្នុងស្បោង និងកន្ត្រកបង្កប់ក្នុងរថយន្តទួរីសមួយគ្រឿង ដឹកសំដៅទៅកាន់រាជធានីភ្នំពេញ ។

លោក ឯក សឿន បានបន្តថា ការឃាត់ចាប់បានបទល្មើសខាងលើនេះ គឺប្រព្រឹត្តទៅនៅលើ កំណាត់ផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឯក សឿន បានបន្តទៀតថា ខណៈដែលកម្លាំងនគរបាលរបស់លោក ប្រដេញរថយន្ត ល្មើសនោះ ម្ចាស់បានបោះស្បោងចោលមកដី ហើយចុះពីរថយន្តជិះម៉ូតូឌុបគេចខ្លួនបាត់ រីឯអ្នកបើករថយន្តក៏បាន ព្យាយាមបើករត់គេចពី សមត្ថកិច្ចដោយសុវត្ថិភាព ។

បច្ចុប្បន្ន សត្វទាំងនេះ ត្រូវបានប្រគល់ជូន ខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ រក្សាទុក និងចាត់ការតាមច្បាប់ ៕


G-8 ចង់​ឲ្យ​ក្រិក​បន្ត​នៅក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ១ ម៉ោងមុន
    

រដ្ឋ​ម៉ារីលែនៈ បណ្តា​​មេ​ដឹក​នាំ​របស់​ក្រុម​ប្រទេស G-8 បាន​ជំរុញ​ឲ្យ​ប្រទេស​ក្រិក​ ​​ធ្វើ​​ជា​សមាជិក​នៅ​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​​បន្ត​ទៀត និង​បាន​គាំ​ទ្រ​ដល់​ការ​វិធាន​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច បើ​ទោះ​ជា​​ប្រទេស​ឯការ​អាល្លឺម៉ង​​ ​​​​កាន់​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​​​ថា សហភាព​អឺរ៉ុប មិន​អាច​​ចំណាយ​​ប្រាក់​ច្រើន ដើម្បី​​រំដោះ​ខ្លួន​ចេញ​ពី​វិបត្តិ​បំណុល​នេះ​ក្តី។


ខឹង​ម្តាយ​មិន​ព្រម​​ដណ្តឹង​ប្រពន្ធឱ្យ​​ផឹក​ថ្នាំ​កណ្តុរ​​អស់​កន្លះ​​ស្លាប​ព្រាប ១ ម៉ោងមុន
    

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ផឹក​ថ្នាំ​កណ្តុរ​​អស់​កន្លះ​ស្លាប​ព្រា​ត្រូវ​ឪពុក​ដឹក​តាមរ៉ឺម៉ក​ម៉ូតូ​យក​ទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ទាំង​យំ​រៀប​រាប់​ថា «​គេ​ចង់​ប្រពន្ធ​ហើយ​ម្តាយ​មិន​ព្រម​ដណ្តឹង​ប្រពន្ធ​ឱ្យ»។ ហេតុការណ៍​នេះ​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​១៨ ឧសភា ស្ថិត​ក្នុងភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។
សកម្ម​ជន​ពិការ​ភ្នែក ​​លោក ឈិន គ័ង​ឆេង បាន​មក​ដល់​ក្រុង​ញូវ​យ៉ក ១ ម៉ោងមុន
    

ក្រុង​ញូវយ៉កៈ ជន​ប្រឆាំង​ចិន​​ពិការ​ភ្នែក​​ លោក​ ឈិន គ័ង​ឆេង បាន​មក​ដល់​អាមេរិក​ហើយ កាល​​​ពី​ថ្ងៃអាទិត្យ៍ និងបាន​​ប្រកាស​ថា«​សម​ភាព និង​យុត្តិ​ធម៌ ពុំមាន​ព្រំដែន​ទេ»​បន្ទាប់​ពី​ចិន អនុ​ញ្ញាត​ឲ្យ​លោក​​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង​មួយ​ដើម្បី​​ បញ្ចប់​ជម្លោះ​ការ​ទូត​ដ៏ផុយ​ស្រួយ​មួយ រវាង​​ប្រទេស​ទាំង​ពីរ​។


គ្រោះ​ថ្នាក់​រថយន្ត​ដឹក​អ្នក​ធ្វើ​ដំណើរ​វៀត​ណាម សម្លាប់​៣៤​នាក់ និង​របួស​រាប់​សិប​នាក់​ ១ ម៉ោងមុន
    

ក្រុង​ហាណូយៈ កាសែត​​រដ្ឋរៀត​ណាម បាន​រាយការណ៍​​ពី​​ថ្ងៃ​សុក្រ​ថា រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​​គ្រឿង​ បាន​ដាំ​ក្បាល​ចូល​ក្នុង​ទន្លេ​មួយ​នៅ​​តំបន់​ខ្ពង់​រាប​​ភាគ​កណ្តាល​របស់​ វៀត​ណាម​​កាល​ពី​ពេល​រាត្រី​ដោយ​បាន​សម្លាប់​មនុស្ស​៣៤​នាក់ និងយ៉ាង​តិច​២៥​នាក់​​ផ្សេង​​ទៀត​​បាន​រងរបួស​។


រថយន្ត​កូរ៉េ​ចុះ​ចំណោទ​​ជាន់​ហ្វ្រាំង​​យូរ​ពេក​ទប់​មិន​ជាប់​ជ្រុល​​ទៅ​បុក​គូទ​ហាយ​ប្រ៊ីត​ ១ ម៉ោងមុន
    
រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉េ ចំណុះ​​២,៥​តោន ពណ៌​ទឹក​ប៊ិច ​ដឹក​នាំ​ស្រួយ និង​ចាហួយ ​ចុះ​ចំណោទ​ពេល​កំពុង​ស្ទះចរា​ចរណ៍​​ជាន់​ហ្វ្រាំង​​យូរ​ពេក​ទប់​លែង​ជាប់​ បណ្តាល​ឱ្យ​​រអិល​ទៅ​បុក​គូទ​រថយន្តហាយ​ប្រ៊ីត ​ពណ៌​ប្រផេះ ​​ក្រពឹត និង​ហើប​កាង​ក្រោយ តែ​មិន​បណ្តាល​ឱ្យ​រង​របួស​ទេ ។
សម្តេចក្រុមព្រះ យាងឃោសនា រកសំឡេងឆ្នោត នៅរាជធានីភ្នំពេញ ១ ម៉ោងមុន
    

ភ្នំពេញ៖ ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣ សម្រាប់ថ្ងៃទី៣នេះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ បានយាងចុះឃោសនា រកសំឡេងឆ្នោត ក្នុងរាជធានីភ្នំពេញ នៅតាមឃុំ-សង្កាត់នានា ដែលមានបេក្ខជន របស់ព្រះអង្គ ឈរឈ្មោះបោះឆ្នោត។

អ្នកនាំពាក្យគណបក្ស នរោត្តម រណប្ញទ្ធិ លោក ប៉ែន សង្ហារ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ ថា បន្ទាប់ពីព្រះអង្គបានយាងចុះទៅ រកសំឡេងឆ្នោត និងបានសំណេះសំណាល ជាមួយសកម្មជនរបស់ទ្រង់ កាលពីថ្ងៃ១៩ ខែឧសភា នៅខេត្តព្រៃវែង រួចមកនោះ នាពេលនេះសម្តេចក្រុមព្រះទ្រង់ បានចុះឃោសនារកសំឡេងឆ្នោត នៅតាមឃុំ-សង្កាត់នានាទូទាំងរាជធានី ហើយ នៅថ្ងៃទី២៣ ខាងមុខនេះ ទ្រង់នឹងចុះទៅ ខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាល ជាមួយសកម្មជននៅខេត្ត។

យ៉ាងណាក៏ដោយ បើតាមការអះអាងពី អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា គណបក្ស របស់លោក មិនបានដង្ហែក្បួន យុទ្ធនាការឃោសនា បោះឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំ ដូចគណបក្សដទៃក៏ពិតមែន ប៉ុន្តែគណបក្សរបស់លោក បានដើរចែកចាយខិត្តប័ណ្ណ នៅតាមបណ្តាឃុំ-សង្កាត់នានា ដែលបក្សរបស់ លោកបានឈរឈ្មោះបោះឆ្នោត ៕


ស្ត្រី​មិន​ស្គាល់​​អត្តសញ្ញាណ​លោត​ពី​លើ​ស្ពាន​គីហ៊្សុណា​មក​ទើរ​នឹង​ជើង​តាង​ស្ពាន​ប៉េ៩ ស្លាប់​ ១ ម៉ោងមុន
    

ខេត្តកំពង់ចាម ៖ ​​មនុស្ស​​ម្នា​ក្មេង​​ចាស់​ប្រុ​ស្រី​រាប់​រយ​នាក់​​នាំគ្នា​ចោមរោម​មើល​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​អាយុ​ប្រហែល​​ជាង​៤០​ឆ្នាំ ​សង្ស័យ​អ្នក​ស្រុក​មេមត់ មាន​វិបត្តិ​​អ្វី​មួយ​​ ទើប​មក​លោត​ទឹក​ទន្លេ​មេគង្គ​​ពីលើ​ស្ពាន​គីហ៊្សុយ​ណា ត្រង់​ចំណុច​​ប៉េ៩ ធ្វើ​អត្ត​ឃាត​​ តែ​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​​ បែរ​ជា​ធ្លាក់​បោ​ក​ក្បាល​ទើរ​នឹង​ជើង​តាង​ស្ពាន​ស្លាប់​ភ្លាមៗ​​មួយ​រំពេច ។